Input and output
Input និង Output
មិនអាចខ្វះបាននោះទេនៅក្នុងការសរសេរប្រូក្រាម។ ឥឡូវនេះយើងមកស្គាល់ពី Input
និង Output នៅក្នុងប្រូក្រាមភាសា C ទាំងអស់គ្នា។ តើ Input
និង Output
នៅក្នុងប្រូក្រាមភាសា C ជាអ្វី?
Output
Output គឺជាការបង្ហាញព័ត៌មានសារឬ ទិន្ន័យទៅកាន់អ្នកប្រើប្រាស់ (User) តាមរយៈអេក្រង់ខាងក្រៅ (Output screen)។ ដើម្បីប្រើ
Output បាន ដំបូងយើងត្រូវប្រកាស Headerfile មួយដែលlibrary របស់វា
គឺ <stdio.h>។ ការប្រកាស Headerfile នេះគឺដើម្បីឲប្រូក្រាមរបស់យើងអាចប្រើប្រាស់
Input និង Output បាន។ បន្ទាប់មកយើងត្រូវមានអនុគមន៍ (function)មួយគឺ main()។
បន្ទាប់មកទៀតយើងប្រើអនុគមន៍ (function) printf(“Message”); ដែលមានស្រាប់នៅក្នុង library <stdio.h> ដើម្បីបង្ហាញសារ ឬ ទិន្ន័យទៅកាន់អ្នកប្រើប្រាស់។
Input គឺជាការទទួលតម្លៃ ឬ ទិន្ន័យពីអ្នកប្រើប្រាស់ (user) តាមរយៈការវាយបញ្ចូលដោយប្រើ Keyboard។ មិនខុសពី Output នោះទេ អនុគមន៍ (function) របស់ Input ក៏ស្ថិតនៅក្នុង library <stdio.h> ផងដែរ។ ដើម្បីប្រើវាបាន យើងត្រូវមានអញ្ញត្តិ (Variable) សម្រាប់ទទួលតម្លៃ។ អនុគមន៍ (function) របស់ Input នោះគឺ scanf(“format”,&អញ្ញត្តិ);
Ex :
No comments:
Post a Comment