C Programming Function main()


 

Function main()

ដើម្បីឲប្រូក្រាមរបស់យើងដំណើរការទៅបាន យើងត្រូវមានអនុគមន៍ (function) មេមួយ ដែលគេហៅថា Main Function។ តើអ្វីទៅជា Main Function? តើវាមានទួនាទីបែបណានៅក្នុងប្រូក្រាម?

Main Function គឺជាអនុគមន៍(function) មេដែលមិនអាចខ្វះបាននៅក្នុងភាសាប្រូក្រាម។វាមានទទួនាទីប្រតិបត្តិការកូដដែលយើងបានសរសេរនៅក្នុងវា។





បែបបទរបស់ Main Function

1.   ទម្រង់

Main Function មានទម្រង់ដូចខាងក្រោម

main()

{

            body…;

            ………………;

            ………………;

}

 

2.    ប្រភេទនៃការសរសេរ

ជាទូទៅការប្រកាស Main Function មានន២ប្រភេទគឺ ប្រភេទមាន Return type និង ប្រភេទ void

·         ប្រភេទមាន Return type

គេច្រើនប្រើ Data type int ដើម្បីប្រកាស Main Function

ទម្រង់របស់វាគឺ​ :

int main()

{

            body…;

            ………………;

            ………………;

            return 0;

}

*សម្គាល់ ៖ គេប្រើ Keyword return នៅគ្រប់ function ដែលមាន Return type 

·         ប្រភេទ void

គេក៏និយមប្រើផងដែរចំពោះការ ប្រកាស Main Functionរបៀបនេះ។

គេប្រើ Keyword void ដើម្បីប្រកាស Main Function

ទម្រង់របស់វាគឺ​ :

void main()

{

            body…;

            ………………;

            ………………;

}

 

No comments:

Post a Comment