C Keywords and Identifiers
ក្នុងមេរៀននេះយើងនឹងរៀនអំពី keywords; reserved word ដែលវាជាផ្នែកមួយនៃ Syntax ដែលនៅក្នុង
C programming. ហើយយើងក៏រៀនអំពី Identifiers និងរបៀបដាក់ឈ្មោះរបស់ពួកវាផងដែរ។
- Character set
Character set គឺជាបណ្ដុំនៃ អក្សរក្រម(Alphabets), អក្សរ(Letters) និងតួអក្សរពិសេសមួយចំនួន(Special Characters) ដែលអាចប្រើប្រាស់បាននៅក្នុងភាសា C។
- Alphabets
Alphabet គឺជាអក្សរធំនិងតូចដែលប្រើសំរាប់ធ្វើជា អថេរ(Variable) និង មុខងារ(Function) មួយចំនួន។
ឧទាហរណ៍:
Uppercase: A B C ................ X Y Z
Lowercase: a b c ................. x y z
- Digits
Digits គឺជាបណ្ដុំលេខ។
ឧទាហរណ៍: 0 1 2 3 4 5 6 7 8 9
- Special Characters
Special Characters គឺជាតួអក្សរពិសេសមួយចំនួនដូចជា:
, < > . - ( ) ; $ : % [ ] # ? ' & { } " ^ ! * / | \ ~ + ...
- Keywords
Keywords គឺជាពាក្យដែលបានកំណត់ទុកមុនសម្រាប់ប្រើប្រាស់នៅក្នុង Program ហើយវាមានន័យពិសេសទៅកាន់ Compiler. Keywords គឺជាផ្នែកមួយនៃ syntax ហើយពួកវាមិនអាចប្រើប្រាស់ជា Identifier បានទេ។ ឧទាហរណ៍: int money;
នៅក្នុងឧទាហរណ៍ខាងលើនេះ int គឺជា Keyword ដែលចង្អុលបង្ហាញថា money គឺជា អថេរ(Variable) នៃប្រភេទ int(integer). ភាសា C គឺវាប្រកាន់ទៅលើអក្សរតូចធំហើយ Keywords របស់វាទាំងអស់គឺត្រូវសរសេរជាអក្សរតូច។
- C Identifiers
Identifier គឺសំដៅទៅលើឈ្មោះដែលយើងដាក់ឲ្យទៅលើ អថេរ(Variable), មុខងារ(Function), ទំរង់(Structure) etc. Identifiers គឺត្រូវមានតែមួយគត់។ យើងបង្កើតវាឡើងដើម្បីផ្តល់ឈ្មោះទៅឲ្យប្រភេទណាមួយដែលយើងបានប្រកាសដើម្បីសម្គាល់វានៅពេលដែល Program ធ្វើប្រតិបត្តិការ(Run).
ឧទាហរណ៍:
*** int money;
*** double accBalance;
ឧទាហរណ៍ខាងលើនេះ money និង accBalance គឺជា Identifiers. ហើយយើងត្រូវចាំថាឈ្មោះរបស់ Identifiers ត្រូវតែខុសពី Keywords យើងមិនអាចប្រើ int ជា identifier បានទេពីព្រោះ int គឺជា Keywords.
*** លក្ខខណ្ឌក្នុងការដាក់ឈ្មោះ Identifiers ***
1. Identifier ដែលយកជាការបានគឺវាមានអក្សរ(តូចធំ) លេខនិង underscore (_)
2. អក្សរដំបូងនៃ Identifier គួរតែជាអក្សរ (តូចធំ) ឬ underscore (_)
3. អ្នកមិនអាចប្រើ Keywords (int, while, etc.) ជា Identifier បានទេ។
4. គ្មានលក្ខខណ្ឌណាដែលកំណត់ប្រវែងឈ្មោះ Identifier ទេក៏ប៉ុន្តែអ្នកអាចជួបនិង បញ្ហាប្រសិនបើអ្នកដាក់ឈ្មោះលើសពី 31 តួអក្សរនៅក្នុង Compiler មួយចំនួន។
អ្នកអាចជ្រើសរើសឈ្មោះណាក៏បានជា Identifier ប្រសិនបើអ្នកធ្វើតាមលក្ខខណ្ឌខាងលើ។ ការឲ្យឈ្មោះដែលមានន័យពេញទៅលើ Identifier គឺសំខាន់។
បើអ្នកទាំងអស់គ្នា មានចម្ងល់ឬបញ្ហាអ្វីអាច Comment ខាងក្រោមឬក៏ Inbox page ក៏បាន។ សូមកុំភ្លេចជួយចុច Like page, Like Comment & Share អត្ថបទនេះផងដើម្បីជាកម្លាំងចិត្តឲ្យពួកខ្ញុំធ្វើវាបន្ត។
សម្រាប់អ្នកដែលចង់ Pay ពួកខ្ញុំផឹកកាហ្វេ:
ABA: 000882580
WING: 0314440897
អគុណអ្នកទាំងអស់គ្នាសំរាប់ការគាំទ្រ។
Credit: Domus Tech
No comments:
Post a Comment