Conditional in C programming


Conditional in C programming

       ដើម្បីគ្រប់គ្រង់ដំណើរការប្រូក្រាមបានល្អ យើងត្រូវយល់ច្បាស់អំពីការដាក់លក្ខខណ្ឌរបស់ប្រូក្រាម។ ការដាក់លក្ខខណ្ឌឲប្រូក្រាម គឺជាការកំណត់ទិសដៅរបស់ប្រូក្រាមតាមការចង់បានរបស់យើង ឬ ជាការកំណត់ការងាររបស់ប្រូក្រាមថាគួរឲវាធ្វើអ្វី ឬ មិនធ្វីអ្វី ក្នុងលក្ខខណ្ឌណាមួយ។ នៅក្នុងប្រូក្រាម គេច្រើនហៅការដាក់លក្ខខណ្ឌនេះថា if else Conditionif else Condition គឺជាវីធីសាស្ត្រមួយរបស់ control statements ក្នុងការកំណត់ទិសដៅ ឬ ការងាររបស់ប្រូក្រាម។

            Keyword if មានន័យថា ប្រសិនបើចំណែកឯ Keyword else វិញ មានន័យថា ផ្សេងពី ឬ ផ្ទុយពី។ គេប្រើ if ដើម្បីចងលក្ខខណ្ឌណាមួយដែលគេចង់កំណត់ ឬលក្ខខណ្ឌពិត រួចគេប្រើ else ដើម្បីផាត់ចេញនូវរាល់លក្ខខណ្ឌទាំងឡាយណាដែលខុសពីលក្ខខណ្ឌរបស់ if ឬលក្ខខណ្ឌមិនពិត។

            គេប្រើសញ្ញាប្រៀបធៀបមួយចំនួនដូចខាងក្រោម៖

សញ្ញា

និយមន័យ

==

ស្មើរ

!=

ខុសពី

< 

តូចជាង

<=

តូចជាង ឬ ស្មើរ

> 

ធំជាង

>=

ធំជាង ឬ ស្មើរ

*ចំណាំ៖សញ្ញាស្មើរមួយដង(=)មានន័យថា ជាការផ្ទេរតម្លៃ។ ចំណែកឯសញ្ញាស្មើរពីរដង (==) មានន័យថា ជាការប្រៀបធៀបរវាងតម្លៃពីរផ្សេងគ្នា។

Ex: if(a==b) នោះគេចង់មានន័យថា ប្រសិនបើ a ស្មើរគ្នានឹង​ b

            ក្នុងការដាក់លក្ខខណ្ឌ ប្រសិនបើមានលក្ខណ្ឌតែមួយនោះគេប្រើ if ។ ក៏ប៉ុន្តែ បើមានពីរលក្ខណ្ឌដែលផ្ទុយពីគ្នានោះ គេប្រើ if ,else ។ ហើយប្រសិនបើ មានលក្ខខណ្ឌច្រើនជាងពីរ នោះគេប្រើ if ,else if,else

Ex1:

ក្នុងប្រូក្រាមខាងលើ គេបានដាក់លក្ខខណ្ឌថា ប្រសិនបើ a ស្មើរនឹង 1 នោះ គេនឹងបង្ហាញ Output ថា Hello World!

ដូចនេះ​ ប្រសិនបើ user បញ្ចូលតម្លៃ 1 នោះ Output របស់យើងវានឹងបង្ហាញថា Hello World!

តែប្រសិនបើ user បញ្ចូលតម្លៃខុសពី 1 នោះ Output របស់យើងវានឹងមិនបង្ហាញអ្វីទាំងអស់

Output Screen(ចំពោះ user បញ្ចូលតម្លៃ 1)

Output Screen(ចំពោះ user បញ្ចូលតម្លៃខុសពី 1)

Ex2:

ក្នុងប្រូក្រាមខាងលើ គេបានដាក់លក្ខខណ្ឌថា ប្រសិនបើ a ស្មើរនឹង 1 នោះ គេនឹងបង្ហាញ Output ថា Hello World!

តែបើ a មិនស្មើរ 1​ នោះគេនឹងបង្ហាញ Output ថា Hello C program!

·         ដូចនេះ​ ប្រសិនបើ user បញ្ចូលតម្លៃ 1 នោះ Output របស់យើងវានឹងបង្ហាញថា Hello World!

·         តែប្រសិនបើ user បញ្ចូលតម្លៃខុសពី 1 នោះ Output របស់យើងវានឹងបង្ហាញថាHello C program!

Output Screen(ចំពោះ user បញ្ចូលតម្លៃ 1)

Output Screen(ចំពោះ user បញ្ចូលតម្លៃខុសពី 1)

Ex3:

ក្នុងប្រូក្រាមខាងលើ គេបានដាក់លក្ខខណ្ឌថា ប្រសិនបើ a ស្មើរនឹង 1 នោះ គេនឹងបង្ហាញ Output ថា Hello World!

ប៉ុន្តែ ប្រសិនបើ a ស្មើរនឹង 5 នោះ គេនឹងបង្ហាញ Output ថា Hello C program!

តែបើ a មិនស្មើរ 1​ ហើយក៏មិនស្មើរ 5ដែរ នោះគេនឹងបង្ហាញ Output ថា Hello Crush!

·         ដូចនេះ​ ប្រសិនបើ user បញ្ចូលតម្លៃ 1 នោះ Output របស់យើងវានឹងបង្ហាញថា Hello World!

·         ហើយប្រសិនបើ user បញ្ចូលតម្លៃ 5 នោះ Output របស់យើងវានឹងបង្ហាញថា Hello C program!

·         តែប្រសិនបើ user បញ្ចូលតម្លៃខុសពី 1 ហើយនិង ខុសពី 5 នោះ Output របស់យើងវានឹងបង្ហាញថាHello Crush!

Output Screen(ចំពោះ user បញ្ចូលតម្លៃ 1)

Output Screen(ចំពោះ user បញ្ចូលតម្លៃ 5)

Output Screen(ចំពោះ user បញ្ចូលតម្លៃខុសពី1 ហើយនិង 5)

            ក្រៅពីនេះយើងនៅមានសញ្ញាពីរផ្សេងទៀតដែលប្រើសម្រាប់ ការដាក់លក្ខខណ្ឌពីរក្នុងការងារតែមួយ។

&& មានន័យថា និង។ លុះត្រាណាតែគ្រប់លក្ខខណ្ឌទាំងអស់ជាលក្ខខណ្ឌពិតទើបវាធ្វើការ។

||  មានន័យថា។ ប្រសិនបើមានលក្ខខណ្ឌណាមួយពិត នោះវានឹងធ្វើការ។

Ex4:

តាមរយៈប្រូក្រាមខាងលើ គេបានដាក់លក្ខខណ្ឌថា​ ប្រសិនបើ a តូចជាង ឬ ស្មើរ 5 និង a ធំជាងឬស្មើរ 1 នោះ គេនឹងបង្ហាញ Output ថា Hello World!

ប៉ុន្តែប្រសិនបើ a តូចជាងឬស្មើរ 10 និង a ធំជាងឬស្មើរ 6 នោះ Output របស់យើងវានឹងបង្ហាញថាHello C program!

តែបើ a មិនតូចជាងឬស្មើរ5 និង a មិនធំជាងឬស្មើរ 1 ហើយ បើ a មិនតូចជាងឬស្មើរ 10 និង a មិនធំជាងឬស្មើរ 6 នោះគេនឹងបង្ហាញ Output ថា Hello Crush!

·         ដូចនេះ​ ប្រសិនបើ user បញ្ចូលតម្លៃចន្លោះពី 1 ទៅ​ 5 នោះ Output របស់យើងវានឹងបង្ហាញថា Hello World!

·         ហើយប្រសិនបើ user បញ្ចូលតម្លៃចន្លោះពី 6 ទៅ 10 នោះ Output របស់យើងវានឹងបង្ហាញថា Hello C program!

·         តែប្រសិនបើ user បញ្ចូលតម្លៃតូចជាង 1 ហើយនិង ធំជាង10 នោះ Output របស់យើងវានឹងបង្ហាញថាHello Crush!

Output Screen(ចំពោះ user បញ្ចូលតម្លៃចន្លោះពី1 ទៅ 5)

Output Screen(ចំពោះ user បញ្ចូលតម្លៃចន្លោះពី6 ទៅ 10)

Output Screen(ចំពោះ user បញ្ចូលតម្លៃតូចជាង1 និង ធំជង10)


No comments:

Post a Comment