C Programming Data Type and Variable



Data Type and Variable

            Data type គឺជា Keyword មួយចំនួនដែលប្រើសម្រាប់ប្រកាសអញ្ញត្តិ (Variable) និង សម្រាប់សម្គាល់នូវប្រភេទទិន្ន័យ។ ខាងក្រោមនេះជាតារាងនៃ Data type ដែលឧហ្សាហ៍ប្រើជាញឹកញាប់​ ៖

Data type

ប្រើសម្រាប់

Format

ទំហំ(bytes)

short int

ចំនួនគត់

%i,%d

2 bytes

int or signed int

ចំនួនគត់

%i,%d

4 bytes

long int

ចំនួនគត់

%i,%d

4 bytes

long long int

ចំនួនគត់

%i,%d

8 bytes

unsigned int

ចំនួនគត់

%i,%d

4 bytes

float

ចំនួនទសភាគ

%lf,%.2f,%f

4 bytes

double

ចំនួនទសភាគ

%lf,%.2f,%f

8 bytes

long double

ចំនួនទសភាគ

%lf,%.2f,%f

16 bytes

char

អក្សមួយតួ

%c

1 bytes

char[n]

អក្សnតួ

%s

1*n bytes

 

1.   ចំនួនគត់(int)

int មកពីពេញរបស់វាគឺ Integer មានន័យថាចំនួនគត់។ ចំពោះ​ int មានអាតិបរមា 2147483647  និង អាបបរមា​ -2147483647

short int មានអាតិបរមា 32,767  និង អាបបរមា​ -32,768

long int មានអាតិបរមា 2,147,483,647 និង អាបបរមា​ -2,147,483,648

long long int មានអាតិបរមា (2^63)-1 និង អាបបរមា -(2^63)

unsigned long int មានអាតិបរមា 4,294,967,295 និង អាបបរមា​ 0

unsigned long long int មានអាតិបរមា 18,446,774,073,709,551,615 និង អាបបរមា​ 0

2.   ចំនួនទសភាគ

float និង double ត្រូវបានគេប្រើជាមួយនឹងចំនួនទសភាគ។

float មានអាតិបរមា 1.2E-38និង អាបបរមា​ 3.4E+38

double មានអាតិបរមា 1.7E+308និង អាបបរមា​ 2.3E-308

long double មានអាតិបរមា 1.1E+4932 និង អាបបរមា​ 3.4E-4932

3.    អក្សរ

char ប្រើសម្រាប់អក្សរមួយតួប៉ុ​​ណ្នោះ។ ប្រសិនបើយើងចង់ប្រើលើសពីមួយតួ យើងត្រូវប្រើវាជាលក្ខណៈ array

Ex :char a[n];

Variable គឺជាអញ្ញត្តិដែលត្រូវបានប្រកាស និង​សម្គាល់ដោយ Data type សម្រាប់ផ្ទុក អថេរ។នៅក្នុងប្រូក្រាមគេចាត់ទុក Variable ជាបេះដូងនៃប្រូក្រាម ព្រោះវាមានសារសំខានណាស់ក្នុងការគណនា ដោះស្រាយបញ្ហាផ្សេងៗនៅក្នុងប្រូក្រាម។

1.    ការប្រកាសអញ្ញត្តិ

ដំបូងយើងត្រូវប្រើ Data type​ ដើម្បីប្រកាសនិងសម្គាល់ប្រភេទអញ្ញត្តិ

Ex :

    int a; ដោយ Data type ជាប្រភេទ int ដូចនេះអញ្ញត្តិ a ជាប្រភេទអញ្ញត្តិប្រើសម្រាប់ចំនួនគត់។

    float b; ដោយ Data type ជាប្រភេទ float ដូចនេះអញ្ញត្តិ b ជាប្រភេទអញ្ញត្តិប្រើសម្រាប់ចំនួនទសភាគ។

    char c; ដោយ Data type ជាប្រភេទ char ដូចនេះអញ្ញត្តិ c ជាប្រភេទអញ្ញត្តិប្រើសម្រាប់តួអក្សរ។

2.    ការប្រើប្រាស់

        ·         ជាមួយOutput

                 នៅក្នុងOutput យើងត្រូវប្រើ format របស់ Data type ដើម្បីបង្ហាញ និង សម្គាល់ទីតាំងរបស់អញ្ញត្តិ                ដែលយើងចង់បង្ហាញ។

            Ex :


Output screen


·         ជាមួយInput

នៅក្នុងInput យើងក៏ត្រូវប្រើ format របស់ Data type ផងដែរដើម្បីទទួលតម្លៃពី Output screen

Ex:


Output screen



No comments:

Post a Comment