C programming | Lesson 1



 អំពី C programming

C programming គឺជាភាសាដ៏មានឥទ្ធិពលមួយដែលវាអាចបង្កើតបាននៅ Software ច្រើនដូចជា: Operating system, Database, Compilers etc. ហើយវាក៏ជាភាសាដ៏ល្អមួយសម្រាប់អ្នកដែលទើបតែចាប់ផ្តើមសិក្សាអំពី
ព័ត៌មានវិទ្យា។ C program ប្រតិបត្តិការពីមួយជំហានទៅមួយជំហានដោយមិនសូវមានភាពស្មុគស្មាញ។ ហើយយើងអាចយក Code របស់វាពីកម្មវិធីមួយទៅកម្មវិធីមួយហើយ Run វាដោយមិនចាំបាច់ផ្លាស់ប្តូរអ្វីទាំងអស់។
C programming គឺវាលឿនជាងភាសា program
ដ៏ទៃឆ្ងាយដូចជា: Java, Python, etc.
ហេតុអ្វីបានជាយើងត្រូវរៀន C programming?
- C ជួយឲ្យយើងឆាប់យល់នូវការដំណើរការខាងក្នុងរបស់
កំព្យូទ័រដូចជារបៀបផ្ទុកនិង បញេ្ចញទិន្នន័យឬក៏ព័ត៌មានរបស់កំព្យូទ័រជាដើម។
- បន្ទាប់ពីយើងរៀនភាសា C វាមានភាពងាយស្រួលនៅពេលដែលយើងចង់សិក្សាទៅលើភាសា Program ដ៏ទៃដូចជា Java, Python, etc. ព្រោះវាមានភាពស្រដៀងគ្នា។
- មានឪកាសធ្វើការទៅលើ Open source projects. មាន open-source project ធំៗមួយចំនួនដូចជា: Linux kernel, Python interpreter, SQLite Database, etc. ត្រូវបានសរសេរដោយប្រើភាសា C.


បើអ្នកទាំងអស់គ្នាចង់ឲ្យពួកយើងបង្រៀនឬក៏ធ្វើអ្វីដែលទាក់ទងទៅនឹង C programming នេះសូម Comment, Like & Share ឲ្យពូកយើងបានដឹងផង។
អរគុណសម្រាប់ការគាំទ្រ។
ABA: 00882580

No comments:

Post a Comment